Oldworlds
Monday, January 8, 2024
ថ្នាក់ពាក្យក្នុងភាសាខ្មែរ
We are all human being in this world and we don't know why we have come and where we'll go. Since our purpose is unknown, let's share our knowledge to enrich each other's lives. Let's bridge the gap with shared understanding.
Tuesday, January 2, 2024
បទានុក្រមសៀវភៅភាសាខ្មែរ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២)
កាផា (ន) ៖ ប្រភេទនៃសម្ភារៈប្រើប្រាស់ម្យ៉ាងមានរាងស្រដៀងនឹងជាល តែមានកម្ពស់ខ្ពស់ជាងនិងមានខ្សែសម្រាប់ស្ពាយពីក្រោយខ្នងដែលជនជាតិដើមភាគតិចនិយមប្រើ (នៅខេត្តរតនគិរីគេហៅថា កាផា ចំណែកឯនៅខេត្តមណ្ឌលគិរីគេហៅថា ថាសាស់ ឬឆាស់)។
ការអំបោះ (កិ) ៖ មូរសរសៃអំបោះ។
កុកសាប់ (ន) ៖ ប្រភេទ ឈ្មោះកុកម្យ៉ាង។
ក្សិណ (ន) ៖ ពេល ស្របក់ រំពេច។
ក្សេម (គុ) ៖ សុខសប្បាយ។
កន្តឹប (ន) ៖ ឈ្មោះមួកមួយយ៉ាង ដែលមនុស្សកាន់សាសនាមហាម៉ាត់ពាក់។
កន្តើយ (កិ.វិ ឬគុ) ៖ ព្រងើយ មិនយកចិត្តទុកដាក់។
កន្ទ្រល (គុ) ៖ រល ននលមិនសមរម្យ។
កម្ចី (គុ ឬន) ៖ អ្វីដែលនៅខ្ចី ការឲ្យខ្ចី។
កម្រាល (ន) ៖ របស់សម្រាប់ក្រាល។ ឧ.កម្រាលព្រំ។
កសិកម្ម (ន) ៖ ការធ្វើស្រែ ចម្ការ ចិញ្ចឹមសត្វ។
កសិករ (ន) ៖ អ្នកធ្វើស្រែ ចម្ការ។
កាកគតិ (ន) ៖ ឈ្មោះបទកាព្យពាក្យ ៤ (បទដំណើរក្អែកលោត)។
កាយា (ន) ៖ រូប ខ្លួន។
ការសូត្រ (កិ) ៖ មូរសរសៃសូត្រ សរសៃអំបោះជាដើមដោយខ្នារ។
កុដិ (ន) ៖ ខ្ទម ផ្ទះ ឬលំនៅរបស់អ្នកបួស។
កុសល (ន) ៖ ដែលកម្ចាត់បង់នូវអំពើអាក្រក់។
កេរ (ន) ៖ ដំដែល ជាសម្បត្តិរបស់ដូនតា។
កេរិ៍្ត (ន) ៖ សេចក្ដីសរសើរ ការល្បី ការល្បីលេចឮ ខ្ទរខ្ទារ។
ក្តារងឿ (ន) ៖ ក្តារក្រាស់បន្ទះធំៗពីរ ឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទម្រ។
ក្រហេងក្រហូង (ន) ៖ ក្រហូងតូច ធំ ខ្ពស់ ទាប។
ក្រឳឈូក (ន) ៖ ខ្នែងដែលបែកចេញពីមើមឈូក។
ក្ស័យ (ន) ៖ សេចក្ដីស្លាប់ ការបាត់បង់ សេចក្ដីវិនាស។
កតញ្ញូ (ន) ៖ ការដឹងគុណ សេចក្ដីដឹងឧបការគុណដែលអ្នកឯទៀតបានធ្វើដល់ខ្លូនអ្នក ដែលមិនភ្លេចគុណ មិនរមិលគុណ។
កន្ទប (ន) ៖ សំពត់ចាស់ៗប្រើសម្រាប់ជូតសម្អាត។
កសិដ្ឋាន (ន) ៖ កន្លែងធ្វើកសិកម្ម។ ឧទាហរណ៍៖ កសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានពិសោធពូជស្រូវ ដំណាំ។
កន្ត្រាក់ (កិ) ៖ ទាញកញ្ឆក់ដោយប្រញាប់ ទាញកញ្ឆក់យ៉ាងខ្លាំង។
កម្រៃ (គុ) ៖ ដែលចំណេញ ថវិកាចំណេញ។
ការដ្ឋាន (ន) ៖ កន្លែងធ្វើការងារ ទីធ្វើការងារ។
កេរមរតក (ន) ៖ ទ្រព្យដ៏ប្រសើរដែលបានបន្សល់ទុកមកតាំងពីដូនតា។
កោយ (ន) ៖ មេអង្គញ់។
ក្រុកប្រឹក្សាកុមារ (ន) ៖ កុមាមួយក្រុមដែលគេបង្កើតឡើង សម្រាប់ពិគ្រោះផ្សេងៗ។
កញ្រឺ្ចប {កញ់ ច្រឺប} (គុ) ៖ ដែលបះឡើងខ្នឺបទៅលើ។
កន្ត្រោង {កន់ ត្រោង} (កិ) ៖ លោតខាំ លោតចាប់។
ការ (កិ) ៖ មូរសរសៃសូត្រ សរសៃអំបោះជាដើមដោយខ្នារ ការសូត្រ។
ការណ៍ {កា} (ន) ៖ ហេតុ ដំណើរ រាយការណ៍។
ការអភិរក្ស {កា អៈ ភិ រាក់} (ន) ៖ ការរក្សាដោយប្រយ័ត្ន។
ការអភិវឌ្ឍ {កា អៈ ភិ វ័ត} (ន) ការលូតលាស់ចម្រើន ការចម្រើនក្រៃលែង។
កិច្ចកល {កិច កល់} (ន) ៖ ពុតត្បុត ល្បិច ឧបាយកលយ៉ាងល្អិត។
កេរដំណែល {កេ-} (ន) ៖ អ្វីៗជារបស់រក្សាទុកមកពីដូនតា បុព្វបុរស។ ស្រែនេះ ជាកេរដំណែលរបស់ជីតាខ្ញុំ ប្រាសាទអង្គរវត្ត ជាកេរដំណែលរបស់ព្រះមហាក្សត្រខ្មែរ។
ក្លើ (ន) ៖ មិត្តជិតស្និទ្ធ រួមសុខទុក្ខជាមួយគ្នា កាលណាធ្វើក្លើគេអាចហៅគ្នា អាមឹងបាន។
ក្លែង (កិ) ៖ ធ្វើឲ្យប្លែកចាករូបរាងដើមទៅជារូបរាងថ្មី ដើម្បីកុំឲ្យគេស្គាល់។
ក្ស័យ {ក្សៃ} (ន) ៖ សេចក្ដីបាត់បង់ សេចក្ដីវិនាស ការអស់ទៅ។ ក្ស័យជីវិត ក្ស័យធន។
ក្សេមក្សាន្ត {ក្សេម ក្សាន} (គុ) ៖ ដែលមានសេចក្ដីសុខ។
កន្ទ្រើង {កន់ ទ្រើង} (គុ) ៖ សំពោងមិនរាបទាប។ ឧ. សក់កន្រ្ទើង។
កម្មសិទ្ធិ {កាំ មៈ សិត} (ន) ៖ ទ្រព្យសម្បត្តិដែលត្រូវសម្រេចមកលើខ្លួន។
កម្សាន្ត {កំ សាន} (ន) ៖ សម្រាកចិត្ត លំហើយចិត្ត។
កវី {កៈ វ៉ី} (ន) ៖ អ្នកតែងកំណាព្យ។
កល្យាណមិត្ត {កល់ យ៉ាន ណៈ មិត} (ន) ៖ មិត្តល្អ មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់ គួររាប់រកជាគ្នា។
កាន់វស្សា {កាន់ វ័ស សា} (ន) ៖ នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់អ្នកបួស ខាងពុទ្ធសាសនា។
កាលៈទេសៈ (ន) ៖ សម័យកាលរបស់ស្រុកទេស។
កេរ {កេ} (ន) ៖ ដំណែល ជាសម្បត្តិរបស់ដូនតា ឬមាតាបិតាជាដើម។
កេណ្ឌ {កែន} (កិ) ៖ ប្រមូលហៅរកដោយអាជ្ញា។ ឧ. កេណ្ឌពល។
កេរមរតក {កេ មៈ រៈ ដក់} (ន) ៖ ទ្រព្យដំណែលរបស់អ្នកដែលបានស្លាប់ទៅហើយ។
ក្រោធ {ក្រោត} (កិ) ៖ ខឹង។
កញ្ចាំង {កញ់ ចាំង} (ន) ៖ ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗដែលហៅថា ក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប។
កតញ្ញូ {កៈ ត័ញ ញូ} (ន) ៖ អ្នកដឹងគុណ អ្នកដែលមិនរមិលគុណគេ។
កត្តា {ក័ត តា} (ន) ៖ អ្នកធ្វើ អ្នកផ្ដើមធ្វើ។
កន្ទោង {កន់ ទោង} (ន) ៖ ភាជន៍ធ្វើដោយស្លឹកសម្រាប់ដាក់ ភោជនាហារ ដាក់ស្លាបារីបាន។
កាមគុណ (ន) ៖ ដំណើរចម្រើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង៥គឺ រូប សំឡេង ក្លិន រស សម្ផស្ស។
ការណ៍ {កា} (ន) ៖ ហេតុ ដំណើរ។ ឧ. សេចក្ដីរាយការណ៍។
កិច្ចការ {កិច កា} (ន) ៖ ការដែលត្រូវធ្វើ ការរវល់។
កិត្តិយស {កិត តិ យស់} (ន) ៖ យសសក្តិដែលល្បីទូទៅ កេរិ៍្តឈ្មោះដ៏រុងរឿង។
កិលេស (ន) ៖ សេចក្ដីសៅហ្មងចិត្ត។
កុដុម្ពិកៈ {កុ ដុំ ពីពិ កៈ} (គុ) ៖ អ្នកមានសម្បត្តិដោយផលប្រយោជន៍កើតអំពីស្រែ ចម្ការ ដំណាំ។
កុសល {កុ សល់} (ន) ៖ កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់។ (គុ) ដែលល្អប្រពៃ ដែលជាបុណ្យ។
កុហក {កុ ហក់} (គុ) ៖ ដែលបំភាន់ជំនឿគេ។
កេរិ៍្ត {កេ} (ន) ៖ សេចក្ដីសរសើរ ការល្បី។ ឧ. កេរិ៍្តឈ្មោះ។
ក្ដីក្ដាំ (ន) ៖ វិវាទធម្មតា។
ក្បួន (ន) ៖ របស់ដែលចងជាដុំឲ្យអណ្ដែតទឹក។ ឧ. ក្បួនឫស្សី។
ក្រឹតក្រម (ន) ៖ លំដាប់នៃកិច្ច។
ក្រុមហ៊ុន (ន) ៖ ការដាក់ដើមទុនចូលគ្នាដើម្បីរកស៊ី។
ក្សាន្ត {ក្សាន} (គុ) ៖ ដែលស្ងប់ស្ងាត់ចាកក្ដីទុក្ខ។
ក្សេមក្សាន្ត (គុ) ៖ ដែលមានសេចក្ដីសុខសាន្ត។
កញ្ញា {កាញ់ ញ៉ា} (ន.បា) ៖ ស្រីក្រមុំ ស្រីជំទង់។
កតញ្ញូតាធម៌ {កៈតាញ់ញូតាធ័រ} (ន.បា) ៖ សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន។
កថា {កៈថា} (ន.បាសំ) ៖ ពាក្យសម្ដី ពំនោល ការសម្ដែង។
កថាខណ្ឌ {កៈថា ខាន់} (ន.បាសំ) ៖ សង្កាត់ ផ្នែក ប៉ែកនៃកថា។
កប្ប {កាប់} (ន.បា) ៖ កាលដែលតាំងនៅយូរអង្វែង។
កម្មសិទ្ធិ {កាំ មៈសិត} (ន.បា) ៖ វត្ថុដែលសម្រេចតាមអំណាចច្បាប់ថារបស់ខ្លួនដាច់ស្រេចហើយ។
កល {កល់} (ន.សំ) ៖ ឧបាយយ៉ាងល្អិត ល្បិច។
កល្យាណមិត្ត {កល់ យ៉ាន មិត} (ន.បា) ៖ មិត្តល្អ មិត្តត្រឹមត្រូវ។
កសិកម្ម (ន.បា) ៖ ការភ្ជួររាស់ ការងារធ្វើស្រែចម្ការ។
កសិករ (ន.បា) ៖ អ្នកធ្វើកសិកម្ម អ្នកធ្វើស្រែ។
កសិដ្ឋាន (ន.បា) ៖ កន្លែងធ្វើកសិកម្ម កន្លែងធ្វើស្រែ។
កាតព្វកិច្ច {កា តាប់ ពៈ កិច} (ន.បា) ៖ កិច្ចដែលគួរធ្វើ ការងារដែលត្រូវតែធ្វើ។
កាយវិញ្ញាណ {កាយ វិញ ញាន} (ន.បា) ៖ សេចក្ដីដឹងច្បាស់នូវអារម្មណ៍។
កាលបរិច្ឆេទ {កាល ប រ៉ិចឆែត} (ន.បាសំ) ៖ ពេលកំណត់។
កិត្តិយស {កិតតិ យស់} (ន.បា) ៖ យសសក្តិដែលល្បីទូទៅ កេរិ៍្តឈ្មោះដ៏រុងរឿង។
កិត្តិសព្ទ {កិតតិ សាប់} (ន.បាសំ) ៖ សូរសរសើរ។
កិន្យានុភាព {កិត ត្យា នុ ភាប} (ន.បា) ៖ អានុភាពនៃកេរិ៍្តឈ្មោះ។
កូលេស (ន.ពាក្យបារាំង) ៖ អនុវិទ្យល័យ។
កេណ្ឌ {កែន} (កិ) ៖ ប្រមូលហៅដោយអាជ្ញា។
កេតនភណ្ឌ {កេ តៈ នៈ ភាន់} (ន.បា) ៖ របស់ដែលទុកដូចជាទង់សម្រាប់ជាតិ ឬសម្រាប់ប្រទេស វត្ថុដ៏ឧត្ដុងឧត្តម។
កេរ (ន) ៖ សម្បត្តិរបស់ដូនតា ឬមាតាបិតាជាដើម។
កេសរផ្កា {កែ ស ផ្កា} (ន.បាសំ) ៖ លំអងផ្កា។
កំណែន (ន) ការកេណ្ឌ។
កំសាន្ត (កិ) ៖ សម្រាក់ចិត្ត លំហើយចិត្ត។
ខ
ខម (កិ) ៖ បើកភ្នែក បើកមាត់ លៀនអណ្ដាត សម្ដែងអាការគួរឲ្យខ្លាច។ (ន) ៖ ខ្មែរក្នុងសម័យបុរាណព្រេងនាយ។ (ន) ៖ ឈ្មោះអក្សរខ្មែរមួយបែប គឺអក្សរធំកាច់ជ្រុង(អក្សរខម)។
ខ្ញុង (ន) ៖ ឈ្មោះសត្វល្អិមួយប្រភេទស្រដៀងនឹងដំពោង កញ្ចែ។
ខ្ជាប់ខ្ជួន (គុ.កិវិ) ៖ ខ្ជាប់ណាស់ មាំមួនណាស់។
ខ្ជីខ្ជា (កិវិ) ៖ គឺធ្វើការ ឬនិយាយមិនម៉ត់ចត់។
ខ្ញៀវខ្ញារ (កិវិ) ៖ ដែលទ្រហឹងអឺងកង ដោយសូរសម្រែកនៃសត្វបក្សី។
គ
គិរី (ន) ៖ ភ្នំ។
គែន (ន) ៖ ឧបករណ៍ភ្លេងសម្រាប់ផ្លុំរបស់ជនជាតិដើមភាគតិច។
គឃៀរ (គុ.កិវិ) ៖ ដែលបែកញើសហៀរហូរសស្រាក់។
គោរព (ន) ៖ សេចក្ដីឱនលំទោន ដំណើរប្រតិបត្តិតាម សេចក្ដីកោតក្រែង។
គោម (ន) ៖ ឈ្មោះចានម្យ៉ាងរាងក្រឡូម ធំជាងចានសម្ល។ (ន) ៖ ប្រទីបមានឡត មានប្រឆេះ មានលំផូង មានច្រើនបែប ច្រើនយ៉ាង មានសណ្ឋានផ្សេងគ្នា សម្រាប់ប្រើកាន់លើកដាក់បាន។ ឧ. គោមពណ៌ដុតបំភ្លឺពេលចូលឆ្នាំ។
ឃ
ឃោរឃៅ (គុ) ៖ ខ្លាំងក្រៃ ពន្លឹកគួរឲ្យខ្លាច។
ឃ្នើស (គុ) ៖ ដែលទើស ទាក់ ទាស់។
ឃោរឃៅ (គុ) ៖ កាចខ្លាំងឥតមានមេត្តាប្រណី។
ង
ងឿ (ន) ៖ ក្ដារក្រាស់បន្ទះធំៗពីរ ឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទ្រក្តារងឿ។
ងងឹត (គុ) ៖ ទីទៃពីភ្លឺ ដែលឥតមានពន្លឺ។ ឧ. យប់ងងឹត ខែងងឹត ងងឹតភ្នែក។
ច
ចារ (កិ) ៖ ធ្វើរបងទាបដោយដោតចម្រឹងឲ្យជាចារឹក ចារចំណារ។ (កិ) ៖ សរសេរដោយដែកចារ។ ឧ.ចារសាស្ត្រា។ (ន) ៖ ឈ្មោះឈើម្យ៉ាងមានផ្កាសម្បុរក្រហម ក្លិនឆ្អាប ដើមចារ ផ្កាចារ។
ច្បាប់ (ន) ៖ សេចក្ដីបញ្ញត្តិ វិន័យ ក្រឹត្យក្រម ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តល្អ។
ច្បាប់ក្រម (ន) ៖ ឈ្មោះសាស្ត្រាសុភាសិតសម្រាយពាក្យ។
ច្យុត (កិ) ៖ ឃ្លាត របូត ស្លាប់(ច្រើននិយាយជាមួយទេវតាអស់ជីវិត)។
ចង្រៃ (ន) ៖ ឧបទ្រព ដែលបណ្ដាលឲ្យមានទុក្ខ មានកង្វល់។
ចន្ទ្រា (ន) ៖ លោខែ ព្រះចន្ទ។
ចរាចរណ៍ (ន) ៖ ការធ្វើដំណើរទៅមក។
ចាក់ត្លុក (កិ) ៖ លោតក្រមាច់ក្រមើម។
ចេចចាច (ន) ៖ សូរភាសាបក្សី មានគ្រលេងគ្រលោងជាដើម។
ចេតិយ (ន) ៖ ទីដែលគេគោរពបូជា។
ចែកឋាន (កិ) ៖ ស្លាប់។
ចៅហ្វាយ (ន) ៖ អ្នកដែលជាម្ចាស់លើគេ។
ច្រែះ (ន) ៖ ស្នឹមលោហជាតិមានដែកជាដើម។
ច្បារ (ន) ៖ សួនដំណាំ ទីដីដែលដាំបន្លែ។
ឆ
ឆ្មាបា (ន) ៖ សត្វព្រៃមានស្បែកជាស្លាបមួយប្រភេទ សម្រែកស្រដៀងនឹងឆ្មា។
ឆត្រ (ន) ៖ ប្រដាប់មានដងឆ្អឹង គន្លឺះ ពាសសំពត់ សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ បាំងភ្លៀង។
ឆ្គាំឆ្គង (គុ) ៖ មិនសមរម្យ មោះមៃបន្តិចបន្ទួច។
ឆៃយ៉ុំា (ន) ៖ ឈ្មោះភ្លេងមួយបែបគេច្រើនលេងកម្សាន្តក្នុងពិធីបុណ្យកឋិន ឬបុណ្យផ្កា។
ជ
ជម (កិ) ៖ ធ្វើឲ្យមានរាងជ្រលម ព្រួមឲ្យមានរាងដូចត្រយូងចេក។ ឧ. យកស្លឹកត្នោតមកជមជាកន្ទោង។
ជួត (កិ) ៖ រុំក្បាលដោយឈ្នួត។
ជំនាញ (គុ) ៖ ដែលចេះស្ទាត់ប្រាកដ។
ជ្វាលា (ន) ៖ អណ្ដាតភ្លើង សេចក្ដីរុងរឿង ពន្លឺដែលភ្លឺព្រោងព្រាត។
ជង្រុក (ន) ៖ កន្លែងដាក់ស្រូវ ក្រង់ស្រូវ។
ជានិច្ច (គុ) ៖ ទៀង ពិត មែន រឿយៗមិនដែលដាច់។
ជំនោរ (ន) ៖ ទឹកដែលជោរ ឈ្មោះនាំទឹកឲ្យជោរ។
ឈ
ឈ្មុស (ន) ៖ សត្វជើងបួន ពពួកសំពោចមានក្លិនទឹកកាមប្រហើរកាយសម្រាប់ឲ្យផ្សំធ្វើទឹកអប់។ (កិ) ៖ ឈ្មុសគាស់ដីដោយចុងច្រមុះ។ ឧ.ជ្រូកឈ្មុសដី។
ឈើទាល (ន) ៖ ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះ ឬលាប បិទ ពរទូកជាដើម ឯខ្លឹមសម្រាប់ជាគ្រឿងសម្ភារៈផ្សេងៗ ជាឈើមានប្រយោជន៍។
ញ
ញោះ (កិ) ៖ សំពងដោយពាក្យសម្ដី។ ឧ. ខ្ញុំញោះមួយម៉ាត់ទៅគាត់ច្រឡោតតូង។
ញ័រ (កិ) ៖ គម្រើកទទាក់ កម្រើករន្ថាន់។
ញាតិ (ន) ៖ អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតា ឬខាងបិតា។
ញ៉េះញ៉ោះ (កិ.កិវិ) ៖ រឡេះរឡោះ ដោយលេង ឬដោយប្រឡេង។
ដ
ដំបៅងា (ន) ៖ ប្រភេទដំបៅម្យ៉ាងមិនងាយជា។
ឋ
ឋានីយ (ន) ៖ ទីសម្រាប់ចត កន្លែងចតយាន ឋានីយរទេះភ្លើង។
ឌ
ឌឺ (កិ) ៖ ផ្គើនឲ្យ និយាយផ្គើន។ ឧ. ស្ដីប្រដៅទៅវាឌឺមកវិញ។ បើជា (កិ.វិ) ៖ និយាយឌឺ ជេរឌឺ។
ឍ
ឈាមរា (ន) ៖ ក្ងាន ហង្ស។
ណ
ចំណេះ (ន) ៖ សេចក្ដីចេះ ដំណើរដែលចេះ។
ត
ត្បាល់ក្ដឿង (ន) ៖ ត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់ បុកស្រូវជាដើម។
ត្មាតភ្លើង (ន) ៖ ឈ្មោះសត្វស្លាបមួយប្រភេទមានមាឌធំក្បាលក្រហមដូចភ្លើង។
ថ
ថេរ (គុ) ៖ មាំមួន ខ្ជាប់ខ្ជួន យឺនយូរ សម្រាប់និយាយផ្សំនឹងពាក្យឋិត។ ឧ. ឋិតថេរ គឺតាំងនៅមាំ យឺនយូរ។
ទ
ទ្រមែ (គុ) ៖ តូចទាបរាងសាយក្រោម ទាបទ្រមែ។
ធ
ធូរ (គុ) ៖ ទីទៃពីតឹង គឺងាយ ទូលាយ។ (កិ) ៖ ស្រាក ស្បើយ(ជំងឺ)។ ឧ. ជំងឺជីតាខ្ញុំថ្ងៃនេះបានស្បើយបន្តិច។
ន
គំនូរ (ន) ៖ រូបភាព ក្បាច់រចនា ក្បូរក្បាច់រំលេច... ដែលកើតមានឡើងដោយការគូរ។ ឧ. គំនូររឿងទន្សាយចង់ស៊ីចេក។
ប
បូជា (កិ) ៖ ថ្វាយ ជូន។
ប៉ែន (ន) ៖ ប្រដាប់ធ្វើដោយដែក មានរន្ធតូចសម្រាប់ហូត ឬរោយ(នំបញ្ចុក)។
ផ
ផាល (ន) ៖ ផ្លែនង្គ័ល ឬត្រាក់ទ័រប្រាប់ភ្ជួរដី។ (ន) ៖ ដែករាងជម មុខមុតសម្រាប់ដាក់ប្រហកត្រង់ពន្លួញចុងផ្នៀងនង្គ័ល។ (ន) ៖ អវយវៈដែលក្លាយជា រោគមានសណ្ឋានស្រដៀងនឹងផាល នៅត្រង់ចុងឆ្អឹងជំនីរ របស់ មនុស្ស (ចុងត្រង់ផាល)។
ព
ពាល (គុ) ៖ ល្ង់ខ្លៅ កាចសាហាវអាក្រក់។
ព្យាម (ន) ៖ ប្រវែងមួយកាងដៃ ស្មើនឹងបួនហត្ថ។
ព្លែម (កិ.វិ) ៖ អំពីអាការៈបញ្ចេញអណ្ដាតលិឍបបូរមាត់រឿយៗ។
ភ
ភាស៊ី (ន) ៖ ពន្ធទំនិញ គឺពន្ធដែលអ្នករាជការដកហូតពីអ្នកលក់ទំនិញ។
ភ្ងារ (កិ) ៖ ភ្ញាក់មួយភាំងពីដេកលក់។
ភ្ញីទៀន (ន) ៖ ឈ្មោះគ្រឿងអុចជាលម្អ មានដងដាំបញ្ឈរធ្វើពីឫស្សី។
ម
មាយា (ន) ៖ កល កិច្ចកល ល្បិចល្បង ពុតត្បុត។
ម្រុំ ឬម្រុម (ន) ៖ ឈ្មោះឈើមួយប្រភេទមែកស្រួយឆាប់បាក់ ស្លឹកខ្ចីប្រើជាបន្លែ។
យ
យាគូ (ន) ៖ បបរ
យីកេ (ន) ៖ ឈ្មោះល្បែងមហោស្របមួយប្រភេទ លេងស្រដៀងនឹងល្ខោន។
យីហ៊ុប (ន) ៖ ឈ្មោះឈើផ្កាមួយប្រភេទ។
រ
រយ៉ា (ន) ៖ គ្រឿងព្យួរមានរំយោល សម្រាប់ពាក់នឹងត្រចៀក។
រលីបរលាប (គុ.កិវិ) ៖ ដែលនៅសល់បន្ទិចបន្ទួចរលាបៗ។
ល
លំចង់ (ន) ៖ ឈ្មោះវារីជាតិមួយប្រភេទ ដើមសម្បុរស្វាយស្រគាំ ផ្កាសម្បុរខៀវស្វាយ។ (ន) ៖ រុក្ខជាតិអម្បូរព្រលឹតផ្កាពណ៌ស្វាយ។
ល្ខោនខោល (ន) ៖ ឈ្មោះល្បែងមហោស្របមួយប្រភេទដែលអ្នកសម្ដែង មានពាក់ក្បាំងមុខ។
វ
វិស័យ (ន) ៖ ទី តំបន់ បរិវេណ ផ្នែក។ ឧ. វិស័យអប់រំ វិស័យសេដ្ឋកិច្ច។
ស
សាគរ (ន) ៖ សមុទ្រ។
សាធុ (គុ) ៖ ល្អប្រពៃ ត្រឹមត្រូវ ដែលឲ្យសម្រេចប្រយោជន៍។
សេកសោម (ន) ៖ សេកមានមាឌធំ និងមានចំពុះក្រហម។
សម្ព័ន្ធ (ន) ៖ ការចងភ្ជាប់ ការតភ្ជាប់គ្នា ដំណើរទាក់ទងរកគ្នា។
សម្ភព (ន) ៖ ការកើតព្រម ការកើតដោយល្អ។
ស្វិតចៅ (ន) ៖ ឈ្មោះបក្ដីមួយប្រភេទ មាឌតូច ពួកចាបយំឮសូរសព្ទស្រមៃ ហាក់ដូចជាពាក្យថា ស្វិតចៅៗ! ...ឬថាស្វិតទេចៅៗ។
ហ
ហើរ (កិ) ៖ ទៅឯអាកាសដោយកម្លាំងស្ល្ាបជក់ខ្យល់។ ឧ. ចាបហើរ។ (គុ) ៖ ដែលថយខ្សោយពណ៌។ ឧ. សំពត់ហើរពណ៌។
ឡ
ឡេះឡោះ (គុ.កិវិ) ៖ ដែលលាយដោយការលេង ឥតយកជាការពិតពុំបាន សម្ដីឡេះឡោះ និយាយឡេះឡោះ។
អ
អំបោះ (ន) ៖ សរសៃសំឡីដែលរវៃរួចហើយមានប្រវែងវែងៗ សម្រាប់ត្បាញ់សំពត់។ ឧ. អំបោះឆៅ សំពត់អំបោះ។
ស្រះពេញតួ
ឰដ៏ (ន) ៖ ត្រង់ នា នៅនា ឯ។
We are all human being in this world and we don't know why we have come and where we'll go. Since our purpose is unknown, let's share our knowledge to enrich each other's lives. Let's bridge the gap with shared understanding.