Tuesday, January 2, 2024

បទានុក្រមសៀវភៅភាសាខ្មែរ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២)


កាផា (ន) ៖ ប្រភេទនៃសម្ភារៈប្រើប្រាស់ម្យ៉ាងមានរាងស្រដៀងនឹងជាល តែមានកម្ពស់ខ្ពស់ជាងនិងមានខ្សែសម្រាប់ស្ពាយពីក្រោយខ្នងដែលជនជាតិដើមភាគតិចនិយមប្រើ (នៅខេត្តរតនគិរីគេហៅថា កាផា ចំណែកឯនៅខេត្តមណ្ឌលគិរីគេហៅថា ថាសាស់ ឬឆាស់)។

ការអំបោះ (កិ) ៖ មូរសរសៃអំបោះ។

កុកសាប់ (ន) ៖ ប្រភេទ ឈ្មោះកុកម្យ៉ាង។

ក្សិណ (ន) ៖ ពេល ស្របក់ រំពេច។

ក្សេម (គុ) ៖ សុខសប្បាយ។

កន្តឹប (ន) ៖ ឈ្មោះមួកមួយយ៉ាង ដែលមនុស្សកាន់សាសនាមហាម៉ាត់ពាក់។

កន្តើយ (កិ.វិ ឬគុ) ៖ ព្រងើយ មិនយកចិត្តទុកដាក់។

កន្ទ្រល (គុ) ៖ រល ននលមិនសមរម្យ។

កម្ចី (គុ ឬន) ៖ អ្វីដែលនៅខ្ចី ការឲ្យខ្ចី។

កម្រាល (ន) ៖ របស់សម្រាប់ក្រាល។ ឧ.កម្រាលព្រំ។

កសិកម្ម (ន) ៖ ការធ្វើស្រែ ចម្ការ ចិញ្ចឹមសត្វ។

កសិករ (ន) ៖ អ្នកធ្វើស្រែ ចម្ការ។

កាកគតិ (ន) ៖ ឈ្មោះបទកាព្យពាក្យ ៤ (បទដំណើរក្អែកលោត)។

កាយា (ន) ៖ រូប ខ្លួន។

ការសូត្រ (កិ) ៖ មូរសរសៃសូត្រ សរសៃអំបោះជាដើមដោយខ្នារ។

កុដិ (ន) ៖ ខ្ទម ផ្ទះ ឬលំនៅរបស់អ្នកបួស។

កុសល (ន) ៖ ដែលកម្ចាត់បង់នូវអំពើអាក្រក់។

កេរ (ន) ៖ ដំដែល ជាសម្បត្តិរបស់ដូនតា។

កេរិ៍្ត (ន) ៖ សេចក្ដីសរសើរ ការល្បី ការល្បីលេចឮ ខ្ទរខ្ទារ។

ក្តារងឿ (ន) ៖ ក្តារក្រាស់បន្ទះធំៗពីរ ឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទម្រ។

ក្រហេងក្រហូង (ន) ៖ ក្រហូងតូច ធំ ខ្ពស់ ទាប។

ក្រឳឈូក (ន) ៖ ខ្នែងដែលបែកចេញពីមើមឈូក។

ក្ស័យ (ន) ៖ សេចក្ដីស្លាប់ ការបាត់បង់ សេចក្ដីវិនាស។

កតញ្ញូ (ន) ៖ ការដឹងគុណ សេចក្ដីដឹងឧបការគុណដែលអ្នកឯទៀតបានធ្វើដល់ខ្លូនអ្នក ដែលមិនភ្លេចគុណ មិនរមិលគុណ។

កន្ទប (ន) ៖ សំពត់ចាស់ៗប្រើសម្រាប់ជូតសម្អាត។

កសិដ្ឋាន (ន) ៖ កន្លែងធ្វើកសិកម្ម។ ឧទាហរណ៍៖ កសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានពិសោធពូជស្រូវ ដំណាំ។

កន្ត្រាក់ (កិ) ៖ ទាញកញ្ឆក់ដោយប្រញាប់ ទាញកញ្ឆក់យ៉ាងខ្លាំង។

កម្រៃ (គុ) ៖ ដែលចំណេញ ថវិកាចំណេញ។

ការដ្ឋាន (ន) ៖ កន្លែងធ្វើការងារ ទីធ្វើការងារ។

កេរមរតក (ន) ៖ ទ្រព្យដ៏ប្រសើរដែលបានបន្សល់ទុកមកតាំងពីដូនតា។

កោយ (ន) ៖ មេអង្គញ់។

ក្រុកប្រឹក្សាកុមារ (ន)​ ៖ កុមាមួយក្រុមដែលគេបង្កើតឡើង សម្រាប់ពិគ្រោះផ្សេងៗ។

កញ្រឺ្ចប {កញ់ ច្រឺប} (គុ) ៖ ដែលបះឡើងខ្នឺបទៅលើ។

កន្ត្រោង {កន់ ត្រោង} (កិ) ៖ លោតខាំ លោតចាប់។

ការ (កិ) ៖ មូរសរសៃសូត្រ សរសៃអំបោះជាដើមដោយខ្នារ ការសូត្រ។

ការណ៍ {កា} (ន​) ៖ ហេតុ ដំណើរ រាយការណ៍។

ការអភិរក្ស {កា អៈ ភិ រាក់} (ន) ៖ ការរក្សាដោយប្រយ័ត្ន។

ការអភិវឌ្ឍ {កា អៈ ភិ វ័ត} (ន) ការលូតលាស់ចម្រើន ការចម្រើនក្រៃលែង។

កិច្ចកល {កិច កល់} (ន) ៖ ពុតត្បុត ល្បិច ឧបាយកលយ៉ាងល្អិត។

កេរដំណែល {កេ-} (ន) ៖ អ្វីៗជារបស់រក្សាទុកមកពីដូនតា បុព្វបុរស។ ស្រែនេះ ជាកេរដំណែលរបស់ជីតាខ្ញុំ  ប្រាសាទអង្គរវត្ត ជាកេរដំណែលរបស់ព្រះមហាក្សត្រខ្មែរ។

ក្លើ (ន)​ ៖ មិត្តជិតស្និទ្ធ រួមសុខទុក្ខជាមួយគ្នា កាលណាធ្វើក្លើគេអាចហៅគ្នា អាមឹងបាន។

ក្លែង (កិ) ៖ ធ្វើឲ្យប្លែកចាករូបរាងដើមទៅជារូបរាងថ្មី ដើម្បីកុំឲ្យគេស្គាល់។

ក្ស័យ {ក្សៃ} (ន) ៖ សេចក្ដីបាត់បង់ សេចក្ដីវិនាស ការអស់ទៅ។ ក្ស័យជីវិត ក្ស័យធន។

ក្សេមក្សាន្ត {ក្សេម ក្សាន} (គុ) ៖ ដែលមានសេចក្ដីសុខ។

កន្ទ្រើង {កន់ ទ្រើង} (គុ) ៖ សំពោងមិនរាបទាប។ ឧ. សក់កន្រ្ទើង។

កម្មសិទ្ធិ {កាំ មៈ សិត} (ន) ៖ ទ្រព្យសម្បត្តិដែលត្រូវសម្រេចមកលើខ្លួន។

កម្សាន្ត {កំ សាន} (ន) ៖ សម្រាកចិត្ត លំហើយចិត្ត។

កវី {កៈ វ៉ី} (ន) ៖ អ្នកតែងកំណាព្យ។

កល្យាណមិត្ត {កល់ យ៉ាន ណៈ មិត} (ន) ៖ មិត្តល្អ មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់ គួររាប់រកជាគ្នា។

កាន់វស្សា {កាន់ វ័ស សា} (ន) ៖ នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់អ្នកបួស ខាងពុទ្ធសាសនា។

កាលៈទេសៈ (ន) ៖ សម័យកាលរបស់ស្រុកទេស។

កេរ {កេ} (ន) ៖ ដំណែល ជាសម្បត្តិរបស់ដូនតា ឬមាតាបិតាជាដើម។

កេណ្ឌ {កែន} (កិ) ៖ ប្រមូលហៅរកដោយអាជ្ញា។ ឧ. កេណ្ឌពល។

កេរមរតក {កេ មៈ រៈ ដក់} (ន) ៖ ទ្រព្យដំណែលរបស់អ្នកដែលបានស្លាប់ទៅហើយ។

ក្រោធ {ក្រោត} (កិ) ៖ ខឹង។

កញ្ចាំង {កញ់ ចាំង} (ន) ៖ ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗដែលហៅថា ក្បាច់កញ្ចាំង ច្រើនធ្វើពីស្ពាន់ក្រាប។

កតញ្ញូ {កៈ ត័ញ ញូ} (ន) ៖ អ្នកដឹងគុណ អ្នកដែលមិនរមិលគុណគេ។

កត្តា {ក័ត តា} (ន) ៖ អ្នកធ្វើ អ្នកផ្ដើមធ្វើ។

កន្ទោង {កន់ ទោង} (ន) ៖ ភាជន៍ធ្វើដោយស្លឹកសម្រាប់ដាក់ ភោជនាហារ ដាក់ស្លាបារីបាន។

កាមគុណ (ន) ៖ ដំណើរចម្រើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង៥គឺ រូប សំឡេង ក្លិន រស សម្ផស្ស។

ការណ៍ {កា} (ន) ៖ ហេតុ ដំណើរ។ ឧ. សេចក្ដីរាយការណ៍។

កិច្ចការ {កិច កា} (ន) ៖ ការដែលត្រូវធ្វើ ការរវល់។

កិត្តិយស {កិត តិ យស់} (ន) ៖ យសសក្តិដែលល្បីទូទៅ កេរិ៍្តឈ្មោះដ៏រុងរឿង។

កិលេស (ន) ៖ សេចក្ដីសៅហ្មងចិត្ត។

កុដុម្ពិកៈ {កុ ដុំ ពីពិ កៈ} (គុ) ៖ អ្នកមានសម្បត្តិដោយផលប្រយោជន៍កើតអំពីស្រែ ចម្ការ ដំណាំ។

កុសល {កុ សល់} (ន) ៖ កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់។ (គុ) ដែលល្អប្រពៃ ដែលជាបុណ្យ។

កុហក {កុ ហក់} (គុ) ៖ ដែលបំភាន់ជំនឿគេ។

កេរិ៍្ត {កេ} (ន) ៖ សេចក្ដីសរសើរ ការល្បី។ ឧ. កេរិ៍្តឈ្មោះ។

ក្ដីក្ដាំ (ន) ៖ វិវាទធម្មតា។

ក្បួន (ន) ៖ របស់ដែលចងជាដុំឲ្យអណ្ដែតទឹក។ ឧ. ក្បួនឫស្សី។

ក្រឹតក្រម (ន) ៖ លំដាប់នៃកិច្ច។

ក្រុមហ៊ុន (ន) ៖ ការដាក់ដើមទុនចូលគ្នាដើម្បីរកស៊ី។

ក្សាន្ត {ក្សាន} (គុ) ៖ ដែលស្ងប់ស្ងាត់ចាកក្ដីទុក្ខ។

ក្សេមក្សាន្ត (គុ) ៖ ដែលមានសេចក្ដីសុខសាន្ត។

កញ្ញា {កាញ់ ញ៉ា} (ន.បា) ៖ ស្រីក្រមុំ ស្រីជំទង់។

កតញ្ញូតាធម៌ {កៈតាញ់ញូតាធ័រ} (ន.បា) ៖ សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន។

កថា {កៈថា} (ន.បាសំ) ៖ ពាក្យសម្ដី ពំនោល ការសម្ដែង។

កថាខណ្ឌ {កៈថា ខាន់} (ន.បាសំ) ៖ សង្កាត់ ផ្នែក ប៉ែកនៃកថា។

កប្ប {កាប់} (ន.បា) ៖ កាលដែលតាំងនៅយូរអង្វែង។

កម្មសិទ្ធិ {កាំ មៈសិត} (ន.បា) ៖ វត្ថុដែលសម្រេចតាមអំណាចច្បាប់ថារបស់ខ្លួនដាច់ស្រេចហើយ។

កល {កល់} (ន.សំ) ៖ ឧបាយយ៉ាងល្អិត ល្បិច។

កល្យាណមិត្ត {កល់ យ៉ាន មិត} (ន.បា) ៖ មិត្តល្អ មិត្តត្រឹមត្រូវ។

កសិកម្ម (ន.បា) ៖ ការភ្ជួររាស់ ការងារធ្វើស្រែចម្ការ។

កសិករ (ន.បា) ៖ អ្នកធ្វើកសិកម្ម អ្នកធ្វើស្រែ។

កសិដ្ឋាន (ន.បា) ៖ កន្លែងធ្វើកសិកម្ម កន្លែងធ្វើស្រែ។

កាតព្វកិច្ច {កា តាប់ ពៈ កិច} (ន.បា) ៖ កិច្ចដែលគួរធ្វើ ការងារដែលត្រូវតែធ្វើ។

កាយវិញ្ញាណ {កាយ វិញ ញាន} (ន.បា) ៖ សេចក្ដីដឹងច្បាស់នូវអារម្មណ៍។

កាលបរិច្ឆេទ {កាល ប រ៉ិចឆែត} (ន.បាសំ) ៖ ពេលកំណត់។

កិត្តិយស {កិតតិ យស់} (ន.បា) ៖ យសសក្តិដែលល្បីទូទៅ កេរិ៍្តឈ្មោះដ៏រុងរឿង។

កិត្តិសព្ទ {កិតតិ សាប់} (ន.បាសំ) ៖ សូរសរសើរ។

កិន្យានុភាព {កិត ត្យា​ នុ ភាប} (ន.បា) ៖ អានុភាពនៃកេរិ៍្តឈ្មោះ។

កូលេស (ន.ពាក្យបារាំង) ៖ អនុវិទ្យល័យ។

កេណ្ឌ {កែន} (កិ) ៖ ប្រមូលហៅដោយអាជ្ញា។

កេតនភណ្ឌ {កេ តៈ នៈ ភាន់} (ន.បា) ៖ របស់ដែលទុកដូចជាទង់សម្រាប់ជាតិ ឬសម្រាប់ប្រទេស វត្ថុដ៏ឧត្ដុងឧត្តម។

កេរ (ន) ៖ សម្បត្តិរបស់ដូនតា ឬមាតាបិតាជាដើម។

កេសរផ្កា {កែ ស ផ្កា} (ន.បាសំ) ៖ លំអងផ្កា។

កំណែន (ន) ការកេណ្ឌ។

កំសាន្ត (កិ) ៖ សម្រាក់ចិត្ត លំហើយចិត្ត។

ខម (កិ) ៖ បើកភ្នែក បើកមាត់ លៀនអណ្ដាត សម្ដែងអាការគួរឲ្យខ្លាច។                                                      (ន) ៖ ខ្មែរក្នុងសម័យបុរាណព្រេងនាយ។                                                                                              (ន) ៖ ឈ្មោះអក្សរខ្មែរមួយបែប គឺអក្សរធំកាច់ជ្រុង(អក្សរខម)។

ខ្ញុង (ន) ៖ ឈ្មោះសត្វល្អិមួយប្រភេទស្រដៀងនឹងដំពោង កញ្ចែ។

ខ្ជាប់ខ្ជួន (គុ.កិវិ) ៖ ខ្ជាប់ណាស់ មាំមួនណាស់។

ខ្ជីខ្ជា (កិវិ) ៖ គឺធ្វើការ ឬនិយាយមិនម៉ត់ចត់។

ខ្ញៀវខ្ញារ (កិវិ) ៖ ដែលទ្រហឹងអឺងកង ដោយសូរសម្រែកនៃសត្វបក្សី។

គិរី (ន) ៖ ភ្នំ។

គែន (ន) ៖ ឧបករណ៍ភ្លេងសម្រាប់ផ្លុំរបស់ជនជាតិដើមភាគតិច។

គឃៀរ (គុ.កិវិ) ៖ ដែលបែកញើសហៀរហូរសស្រាក់។

គោរព (ន) ៖ សេចក្ដីឱនលំទោន ដំណើរប្រតិបត្តិតាម សេចក្ដីកោតក្រែង។

គោម (ន)​ ៖ ឈ្មោះចានម្យ៉ាងរាងក្រឡូម ធំជាងចានសម្ល។                                                                            (ន) ៖ ប្រទីបមានឡត មានប្រឆេះ មានលំផូង មានច្រើនបែប ច្រើនយ៉ាង មានសណ្ឋានផ្សេងគ្នា សម្រាប់ប្រើកាន់លើកដាក់បាន។ ឧ. គោមពណ៌ដុតបំភ្លឺពេលចូលឆ្នាំ។

ឃោរឃៅ (គុ) ៖ ខ្លាំងក្រៃ ពន្លឹកគួរឲ្យខ្លាច។

ឃ្នើស (គុ) ៖ ដែលទើស ទាក់ ទាស់។

ឃោរឃៅ (គុ) ៖ កាចខ្លាំងឥតមានមេត្តាប្រណី។

ងឿ (ន) ៖ ក្ដារក្រាស់បន្ទះធំៗពីរ ឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទ្រក្តារងឿ។

ងងឹត (គុ) ៖ ទីទៃពីភ្លឺ ដែលឥតមានពន្លឺ។ ឧ. យប់ងងឹត ខែងងឹត ងងឹតភ្នែក។

ចារ (កិ) ៖ ធ្វើរបងទាបដោយដោតចម្រឹងឲ្យជាចារឹក ចារចំណារ។                                                                (កិ) ៖ សរសេរដោយដែកចារ។ ឧ.ចារសាស្ត្រា។                                                                                      (ន) ៖ ឈ្មោះឈើម្យ៉ាងមានផ្កាសម្បុរក្រហម ក្លិនឆ្អាប ដើមចារ ផ្កាចារ។

ច្បាប់ (ន) ៖ សេចក្ដីបញ្ញត្តិ វិន័យ ក្រឹត្យក្រម ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តល្អ។

ច្បាប់ក្រម (ន) ៖ ឈ្មោះសាស្ត្រាសុភាសិតសម្រាយពាក្យ។

ច្យុត (កិ) ៖ ឃ្លាត របូត ស្លាប់(ច្រើននិយាយជាមួយទេវតាអស់ជីវិត)។

ចង្រៃ (ន) ៖ ឧបទ្រព ដែលបណ្ដាលឲ្យមានទុក្ខ មានកង្វល់។

ចន្ទ្រា (ន) ៖ លោខែ ព្រះចន្ទ។

ចរាចរណ៍ (ន) ៖ ការធ្វើដំណើរទៅមក។

ចាក់ត្លុក (កិ) ៖ លោតក្រមាច់ក្រមើម។

ចេចចាច (ន) ៖ សូរភាសាបក្សី  មានគ្រលេងគ្រលោងជាដើម។

ចេតិយ (ន) ៖ ទីដែលគេគោរពបូជា។

ចែកឋាន (កិ) ៖ ស្លាប់។

ចៅហ្វាយ (ន) ៖ អ្នកដែលជាម្ចាស់លើគេ។

ច្រែះ (ន) ៖ ស្នឹមលោហជាតិមានដែកជាដើម។

ច្បារ (ន) ៖ សួនដំណាំ ទីដីដែលដាំបន្លែ។

ឆ្មាបា (ន) ៖ សត្វព្រៃមានស្បែកជាស្លាបមួយប្រភេទ សម្រែកស្រដៀងនឹងឆ្មា។

ឆត្រ (ន) ៖ ប្រដាប់មានដងឆ្អឹង គន្លឺះ ពាសសំពត់ សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ បាំងភ្លៀង។

ឆ្គាំឆ្គង (គុ) ៖ មិនសមរម្យ មោះមៃបន្តិចបន្ទួច។

ឆៃយ៉ុំា (ន) ៖ ឈ្មោះភ្លេងមួយបែបគេច្រើនលេងកម្សាន្តក្នុងពិធីបុណ្យកឋិន ឬបុណ្យផ្កា។

ជម (កិ) ៖ ធ្វើឲ្យមានរាងជ្រលម ព្រួមឲ្យមានរាងដូចត្រយូងចេក។ ឧ. យកស្លឹកត្នោតមកជមជាកន្ទោង។

ជួត (កិ) ៖ រុំក្បាលដោយឈ្នួត។

ជំនាញ (គុ) ៖ ដែលចេះស្ទាត់ប្រាកដ។

ជ្វាលា (ន) ៖ អណ្ដាតភ្លើង សេចក្ដីរុងរឿង ពន្លឺដែលភ្លឺព្រោងព្រាត។

ជង្រុក (ន)​ ៖ កន្លែងដាក់ស្រូវ ក្រង់ស្រូវ។

ជានិច្ច (គុ) ៖ ទៀង ពិត មែន រឿយៗមិនដែលដាច់។

ជំនោរ (ន) ៖ ទឹកដែលជោរ ឈ្មោះនាំទឹកឲ្យជោរ។

ឈ្មុស (ន) ៖ សត្វជើងបួន ពពួកសំពោចមានក្លិនទឹកកាមប្រហើរកាយសម្រាប់ឲ្យផ្សំធ្វើទឹកអប់។                   (កិ) ៖ ឈ្មុសគាស់ដីដោយចុងច្រមុះ។ ឧ.ជ្រូកឈ្មុសដី។

ឈើទាល (ន) ៖ ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះ ឬលាប បិទ ពរទូកជាដើម ឯខ្លឹមសម្រាប់ជាគ្រឿងសម្ភារៈផ្សេងៗ ជាឈើមានប្រយោជន៍។

ញោះ (កិ) ៖ សំពងដោយពាក្យសម្ដី។ ឧ. ខ្ញុំញោះមួយម៉ាត់ទៅគាត់ច្រឡោតតូង។

ញ័រ (កិ) ៖ គម្រើកទទាក់ កម្រើករន្ថាន់។

ញាតិ (ន) ៖ អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតា ឬខាងបិតា។

ញ៉េះញ៉ោះ (កិ.កិវិ) ៖ រឡេះរឡោះ ដោយលេង ឬដោយប្រឡេង។

ដំបៅងា (ន) ៖ ប្រភេទដំបៅម្យ៉ាងមិនងាយជា។


ឋានីយ (ន)​​​​​​​​​​​​​​ ៖ ទីសម្រាប់ចត កន្លែងចតយាន ឋានីយរទេះភ្លើង។

ឌឺ (កិ) ៖ ផ្គើនឲ្យ និយាយផ្គើន។ ឧ. ស្ដីប្រដៅទៅវាឌឺមកវិញ។ បើជា (កិ.វិ) ៖ និយាយឌឺ ជេរឌឺ។

ឈាមរា (ន) ៖ ក្ងាន ហង្ស។

ចំណេះ (ន) ៖ សេចក្ដីចេះ ដំណើរដែលចេះ។

ត្បាល់ក្ដឿង (ន) ៖ ត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់ បុកស្រូវជាដើម។

ត្មាតភ្លើង (ន) ៖ ឈ្មោះសត្វស្លាបមួយប្រភេទមានមាឌធំក្បាលក្រហមដូចភ្លើង។

ថេរ (គុ) ៖ មាំមួន ខ្ជាប់ខ្ជួន យឺនយូរ សម្រាប់និយាយផ្សំនឹងពាក្យឋិត។ ឧ. ឋិតថេរ គឺតាំងនៅមាំ យឺនយូរ។

ទ្រមែ (គុ) ៖ តូចទាបរាងសាយក្រោម ទាបទ្រមែ។

ធូរ (គុ) ៖ ទីទៃពីតឹង គឺងាយ ទូលាយ។                                                                                                        (កិ) ៖ ស្រាក ស្បើយ(ជំងឺ)។ ឧ. ជំងឺជីតាខ្ញុំថ្ងៃនេះបានស្បើយបន្តិច។

គំនូរ (ន) ៖ រូបភាព ក្បាច់រចនា ក្បូរក្បាច់រំលេច... ដែលកើតមានឡើងដោយការគូរ។ ឧ. គំនូររឿងទន្សាយចង់ស៊ីចេក។

បូជា (កិ) ៖ ថ្វាយ ជូន។

ប៉ែន (ន) ៖ ប្រដាប់ធ្វើដោយដែក មានរន្ធតូចសម្រាប់ហូត ឬរោយ(នំបញ្ចុក)។

ផាល (ន)​ ៖ ផ្លែនង្គ័ល ឬត្រាក់ទ័រប្រាប់ភ្ជួរដី។                                                                                                    ​(ន) ៖ ដែករាងជម មុខមុតសម្រាប់ដាក់ប្រហកត្រង់ពន្លួញចុងផ្នៀងនង្គ័ល។                                          (ន) ៖ អវយវៈដែលក្លាយជា រោគមានសណ្ឋានស្រដៀងនឹងផាល នៅត្រង់ចុងឆ្អឹងជំនីរ របស់                          មនុស្ស (ចុងត្រង់ផាល)។

ពាល (គុ) ៖ ល្ង់ខ្លៅ កាចសាហាវអាក្រក់។

ព្យាម (ន) ៖ ប្រវែងមួយកាងដៃ ស្មើនឹងបួនហត្ថ។


ព្លែម (កិ.វិ) ៖ អំពីអាការៈបញ្ចេញអណ្ដាតលិឍបបូរមាត់រឿយៗ។

ភាស៊ី (ន) ៖ ពន្ធទំនិញ គឺពន្ធដែលអ្នករាជការដកហូតពីអ្នកលក់ទំនិញ។

ភ្ងារ (កិ) ៖ ភ្ញាក់មួយភាំងពីដេកលក់។

ភ្ញីទៀន (ន)​ ៖ ឈ្មោះគ្រឿងអុចជាលម្អ មានដងដាំបញ្ឈរធ្វើពីឫស្សី។

មាយា (ន) ៖ កល កិច្ចកល ល្បិចល្បង ពុតត្បុត។

ម្រុំ ឬម្រុម (ន) ៖ ឈ្មោះឈើមួយប្រភេទមែកស្រួយឆាប់បាក់ ស្លឹកខ្ចីប្រើជាបន្លែ។

​យ

យាគូ (ន) ៖ បបរ

យីកេ (ន) ៖ ឈ្មោះល្បែងមហោស្របមួយប្រភេទ លេងស្រដៀងនឹងល្ខោន។

យីហ៊ុប (ន​) ៖ ឈ្មោះឈើផ្កាមួយប្រភេទ។

រយ៉ា (​ន) ៖ គ្រឿងព្យួរមានរំយោល សម្រាប់ពាក់នឹងត្រចៀក។

រលីបរលាប (គុ.កិវិ) ៖ ដែលនៅសល់បន្ទិចបន្ទួចរលាបៗ។

លំចង់ (ន) ៖ ឈ្មោះវារីជាតិមួយប្រភេទ ដើមសម្បុរស្វាយស្រគាំ ផ្កាសម្បុរខៀវស្វាយ។                                  (ន) ៖ រុក្ខជាតិអម្បូរព្រលឹតផ្កាពណ៌ស្វាយ។

ល្ខោនខោល (ន) ៖ ឈ្មោះល្បែងមហោស្របមួយប្រភេទដែលអ្នកសម្ដែង មានពាក់ក្បាំងមុខ។

វិស័យ (ន)​ ៖ ទី តំបន់ បរិវេណ ផ្នែក។ ឧ. វិស័យអប់រំ វិស័យសេដ្ឋកិច្ច។

សាគរ (ន) ៖ សមុទ្រ។

សាធុ (គុ) ៖ ល្អប្រពៃ ត្រឹមត្រូវ ដែលឲ្យសម្រេចប្រយោជន៍។

សេកសោម (ន) ៖ សេកមានមាឌធំ និងមានចំពុះក្រហម។

សម្ព័ន្ធ (ន) ៖ ការចងភ្ជាប់ ការតភ្ជាប់គ្នា ដំណើរទាក់ទងរកគ្នា។

សម្ភព (ន) ៖ ការកើតព្រម ការកើតដោយល្អ។

ស្វិតចៅ (ន) ៖ ឈ្មោះបក្ដីមួយប្រភេទ មាឌតូច ពួកចាបយំឮសូរសព្ទស្រមៃ ហាក់ដូចជាពាក្យថា ស្វិតចៅៗ! ...ឬថាស្វិតទេចៅៗ។

ហើរ (កិ) ៖ ទៅឯអាកាសដោយកម្លាំងស្ល្ាបជក់ខ្យល់។ ឧ. ចាបហើរ។                                                           (គុ) ៖ ដែលថយខ្សោយពណ៌។ ឧ. សំពត់ហើរពណ៌។

ឡេះឡោះ (គុ.កិវិ) ៖ ដែលលាយដោយការលេង ឥតយកជាការពិតពុំបាន សម្ដីឡេះឡោះ និយាយឡេះឡោះ។

អំបោះ (ន) ៖ សរសៃសំឡីដែលរវៃរួចហើយមានប្រវែងវែងៗ សម្រាប់ត្បាញ់សំពត់។ ឧ. អំបោះឆៅ សំពត់អំបោះ។

ស្រះពេញតួ

ឰដ៏ (ន) ៖ ត្រង់ នា នៅនា ឯ។

No comments:

Post a Comment